អរគុណសន្តិភាព! ប្រទេសជាតិយយើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជាក៏ដូចជាក្នុងខេត្តស្វាយរៀង រយៈពេល៣ថ្ងៃឆ្លងឆ្នាំសកល ដោយក្នុងនោះមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជិត ១៧ម៉ឺននាក់។
យោងតាមលោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី២ខែនករាឆ្នាំ២០២៤នេះថា ស្ថិតិភ្ញៀវថ្ងៃឆ្លងឆ្នាំសកល រយៈពេល ៣ថ្ងៃ (គិតចាប់ពីថ្ងៃទី៣០,៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤) មានចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តតាមគោលដៅសំខាន់ៗក្នុងខេត្ត មានចំនួនសរុបប្រមាណ ១៦៧,៥០០ នាក់ (ក្នុងនោះ ភ្ញៀវទេសចរបរទេសចំនួន ៣១០នាក់)។
លោកបន្តថាដោយក្នុងខេត្តស្វាយរៀង មានព្រឹត្តិការណ៍ធំៗដូចជា កម្មវិធីប្រគុំតន្ត្រីខ្នាតធំ និងកម្មវិធីប្រដាល់គុណខ្មែរ (រយៈពេល ២ថ្ងៃគឺ៣០-៣១ធ្នូ )ឆ្នាំ២០២៣។ ចូលឆ្នាំកល នៅខេត្តស្វាយរៀង គឺភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្តតាមគោលដៅសំខាន់ៗដែលរៀបចំដោយរដ្ឋបាលខេត្ត ជាអាទិ៍ កន្លែងតាំងពិព័រណ៌ កន្លែងប្រគុំតន្ត្រីខា្នតធំ ទិដ្ឋភាពតាមមាត់ទន្លេវ៉ៃគោពេលរាត្រីជាដើម៕ ដោយ:មន្ទីរព័ត៍មានខេត្តស្វាយរៀង