គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រយ៉ាងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»

10

គណបក្សកម្លាំងប្រជាធិបតេយ្យ បានធ្វេីញ្ញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» ។

គណបក្សកម្លាំងប្រជាធិបតេយ្យ បានបន្តថា​កម្ពុជាជាប្រទេសរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយភ្លើងសង្គ្រាម។ ផ្តើមពីនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម ទទួលបានសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេច បាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខសុភមង្គលមកដល់ពេលបច្ចុប្បន្ននេះ។