ភ្នំពេញ៖ មានមនុស្សចំនួន៣នាក់បានស្លា..,ប់ ក្នុង.ករ.ណី.អ.គ្គី.ភ័.យបានឆា.ប.ឆេះតូបលក់ដូររបស់អាជីវក និងផ្ទះប្រជាពលរដ្ឋខ្នង នៅផ្សារក្រោម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៤:៥០នាទីព្រឹក ស្ថិតនៅចំណុចតូបលក់ដូរមុខផ្សារក្រោម(ចាស់) ស្ថិតក្នុងក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីអគ្គីភ័យនេះ បណ្ដាលឱ្យឆេះតូបលក់ដូរអស់ចំនួន ៤តូប, ផ្ទះចំនួន ០១ខ្នង (ខូចខាតទាំងស្រុង)។ ដោយឡែក ម្ចាស់ផ្ទះជួលតូបមានឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ។
អគ្គិភ័យនេះដែរ បណ្ដាលឱ្យមនុស្សស្លា..ប់ចំនួន០៣នាក់រួមមាន៖
ទី១៖ ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ
ទី២៖ ឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ
និងទី៣៖ កូននៅក្នុងផ្ទៃ អាយុ២ខែផងដែរ។
ក្នុងរបាយការណ៍ដដែល បានបន្តថា ករណីអគ្គិភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿង (រថយន្តស្នងការខេត្តចំនួន ០៣គ្រឿង, រថយន្តអជ្ញាធរអប្សរាចំនួន ០២គ្រឿង, រថយន្តបុរីទេសចរណ៍ចំនួន ០១គ្រឿង) ប្រេីប្រាស់ទឹកអស់ចំនួន ៦ឡាន។
សូមបញ្ជាក់ថា អគ្គីភ័យបានរលត់វិញនៅវេលាម៉ោង ៦:២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហតុនៅមិនទាន់ដឹងច្បាស់នៅឡើយ៕