ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ អនុញ្ញាតឱ្យលោក Prasit Sangrungrueng, Secretary General of UMA និងលោកបណ្ឌិត Sak Prasandee, CEO of Bodhisastra University មកជួបសម្តែងការគួរសម អបអរ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកម្មវិធីនៃការទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលកម្មវិធីនេះ នឹងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ ៕ រូបថត AKP៖ ខឹម សុវណ្ណារ៉ា