នាយករដ្ឋមន្ត្រីកម្ពុជា៖ នៅពេលផែមួយដើរ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងមក

8

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលកំពង់ផែមួយដំណើរការ តម្លៃការដឹកជញ្ជូនកាន់តែថោក វិនិយោគិននឹងចូលមកវិនិយោគ​ក្នុងវិស័យកសិកម្ម វិស័យឧស្សាហកម្មកាន់តែច្រើន ព្រោះតម្លៃដឹកជញ្ជូនថោក យើងភ្ជាប់ការដឹកជញ្ជូនតាមទន្លេ និងសមុទ្រកាន់តែមានប្រសិទ្ធភាព។

សម្តេចធិបតីបានថ្លែងដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានធ្វើព្រែកជីកភ្ជាប់ទន្លេ-សមុទ្រ និងការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន និងបង្កើនប្រាក់ចំ ណូលដល់ពលរដ្ឋឱ្យមានជីវភាពប្រសើរឡើង។

ក្នុងនោះកំពង់ផែមានដំណើរការគឺជាផ្នែកមួយជួយភ្ជាប់​ទំនាក់ទំនងពាណិជ្ជកម្មក្នុង និងក្រៅប្រទេសធ្វើឱ្យកើតមានសកម្មភាពដឹកជញ្ជូនរស់រវើកជាពិសេសសកម្ម​ភាពសេដ្ឋកិច្ចនៅតាមខេត្តផ្សេងៗក៏រីកចម្រើន និងបង្កើតប្រាក់ចំណូលសម្រាប់ពលរដ្ឋផងដែរ៕