ឯកឧត្តម ជួន ណារិន្ទ អញ្ជើញជួបសំណេះសំណាល និងដាក់ចេញនូវទិសដៅ ការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ

9

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាល និងដាក់ចេញនូវទិសដៅ ការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីដឹកនាំអនុវត្តភារកិច្ច នៃកិច្ចការងារ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យកាន់ តែមានប្រសិទ្ធភាព។
ពិធីសំណេះសំណាល មានការចូលរួម ពីលោកស្នងការរង លោកនាយការិយាល័យ ជំនាញ លោកអធិការនគរបាល ខណ្ឌដូនពេញ លោកលោកអធិការរង លោកនាយ នាយរងផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង១១ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានចូលរួមផងដែរ ៕