ថ្នាងៃទី១៩ ខែធ្នូ ខែ២០២៣
នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាម ដែលបានសិក្សាស្វែងយល់ស៊ីជម្រៅទាក់ទិននឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលនឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា ផ្អែកលើគោលការណ៍ ច្បាប់ ការធ្វើការងារជាក្រុម និងការឯកភាពគ្នាជារួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តស្មោះត្រង់ចំពោះជាតិមាតុភូមិ ជាថ្នូរទៅនឹងការផ្ដល់យុត្តិធម៌ដល់អ្នកដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុសុខសន្តិភាព ដែលបានជាបុរេលក្ខខណ្ឌសម្រាប់យុវជនជំនាន់ក្រោយប្រែក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍជាតិ។
ពិធីបិទវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាមទទួលជោគជ័យក្នុងវគ្គបច្ចេកទេសតាក់តែងឯកសារច្បាប់ជំនាន់ទី ១ និងវគ្គមូលដ្ឋានគ្រឹះនៃបណ្ដឹង វគ្គ១ វគ្គ២ វគ្គ៣ និងវគ្គ៤