ខេត្តត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឲ្យមានបទឈប់បាញ់នៅនឹងកន្លែង ដោយសម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេសអ៊ុយក្រែននាពេលនេះគឺ សន្តិភាព។ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងលទ្ធិប្រជាធិបតេយ្យអោយសោះ។
សូមរម្លឹកថា, យោងតាមក្រុមឃ្លាំមើលការតវ៉ាឯករាជ្យ នគរបាលបានចាប់ខ្លួនមនុស្សជាង ៤,៣០០នាក់កាលពីថ្ងៃអាទិត្យក្នុងក្បួនតវ៉ាដ៏ធំ ប្រឆាំងនឹងការឈ្លានពានចូលអ៊ុយក្រែនរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ យោងតាមវីដេអូដែលបានបង្ហោះនៅតាមបណ្ដាញសង្គមដោយក្រុមប្រឆាំង និងក្រុមអ្នកសរសេរអត្ថបទបង្ហោះក្នុងប្លុក ក្រុមអ្នកតវ៉ារាប់ពាន់នាក់កាន់បដាស្រែកពាក្យថា គ្មានសង្គ្រាម និងសមមុខអ្នកហើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចសូមទទួលយកការរិះគន់ពាក់ព័ន្ធវិស័យសុខាភិបាលកម្ពុជានៅទន់ខ្សោយ សម្ភារៈបរិក្ខាពេទ្យមិនសូវទនើប តែកម្ពុជាមានឆន្ទៈធ្វើឲ្យប្រសើរឡើងជាលំដាប់ នូវវិស័យសុខុមាលភាពដ៏សំខាន់មួយនោះ និងពង្រឹងឆន្ទៈក្រុមគ្រូពេទ្យ ដើម្បីឈានទៅសម្រេចគោលដៅ ព្រមទាំងឆន្ទៈនយោបាយ ដែលដាក់ចេញចំពោះវិស័យមួយនេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅឆ្នាំ១៩៩៨ ពលរដ្ឋសង្ឃឹមរស់ត្រឹមអាយុជាង ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវសង្ឃឹមរស់ដល់ជាង ៧០ឆ្នាំ ឬរហូតដល់ជាង ៩០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះជាអូមីក្រុងមិនធ្ងន់ធ្ងរបណ្តាល ឲ្យស្លាប់ក៏ពិតមែន តែជំងឺនេះបណ្តាលឲ្យមាន ហានិភ័យសុខភាព នៅក្រោយក៏ថាបាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ សម្តេចមិនអាចចាកចេញពីប្រទេសបានទេ ដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា ដរាបណាកម្ពុជាត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដរាបនោះជំនួយរបស់ចិនសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជានៅតែបន្ត និងតាមតម្រូវការមិត្តកម្ពុជាជានិច្ច។
សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក អាចនឹងត្រូវលើកពេល ព្រោះមិនទាន់ឯកភាពគ្នាលើពេលវេលា ។
សម្តេចបានថ្លែងបែបនេះ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយការសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ៕