ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំផ្សព្វ​ផ្សាយ​ផែនការការពារសន្តិសុខ ពិធីប្រារព្ធ​ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការ​អនុ​វត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ

42

ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការ​រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង​រាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំជាន់ផ្ទាល់ដីអគារ​សេនា​ធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយ​សេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) និងផ្សព្វផ្សាយពីការរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ និងគ្រឿងចក្រ ដើម្បីហ្វឹកហាត់រួមគ្នាជាមួយកម្លាំងបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រៀមចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ(២៤ មករា ១៩៩៩-២៤ មករា ២០២៤)។