មន្ត្រីនគរបាលបានឃាត់ខ្លួនស្រ្តីម្នាក់កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអំពើហិង្សាលើអនិតិជននៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ក្មេងស្រីរងគ្រោះទើបតែមានអាយុ ៦ឆ្នាំ ត្រូវជនសង្ស័យដែលត្រូវជាអ៊ុំស្រី អាយុ ៣៨ឆ្នាំ ចាប់ចងដៃជើងដាក់ក្រៅផ្ទះ និងប្រើហិង្សាផងដែរ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចមុនពេលកើតហេតុជនសង្ស័យបានហៅក្មួយចំនួន ៤នាក់ហូបបាយជុំគា្ននៅក្នុងនោះក៍មានក្មេងស្រីរងគ្រោះផងដែរ តែក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀនប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វអោយជនសង្ស័យខឹងទ្រាំមិនបានក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈនៅមុខផ្ទះខាងក្រៅរបងផ្ទះរួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះធើ្វឱ្យជនសង្ស័យ ខឹងទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងដៃជើងឱ្យដេកផ្កាប់មុខទៅនឹងដីហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឱ្យជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន ៣ដៃទៅលើផ្ទៃមុខ។
ក្រោយមកកម្លាំងសមត្ថច្ចកិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ចាត់ការតាមនិតិវិធី៕