ករណីប្រើប្រាស់គ្រឿងញៀន ៖ លោក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ត្រូវបានបណ្តេញ ចេញពីក្របខ័ណ្ឌនគរបាលជាតិ

43

ភ្នំពេញៈ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងនៅ រសៀលថ្ងៃទី១៦ ខែធ្នូ នេះថា អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរ បាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយ ក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀននិងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។ លោកស្នងការបានបន្តថា ជាក់ស្តែងស្នងការដ្ឋាន នគរ បាលខេត្តកំពត និងគោរពស្នើសុំគោល ការណ៏ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពី ក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកំលាំងនគរបាលជាតិ ។ នេះជាសារព្រមានដល់កងកំលាំងទាំងអស់នៃស្នងការរដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន។