ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ញើញចូលរួមកម្មវិធីបញ្ចូលសមាជិកគណបក្សថ្មី ទាំង១៨ឃុំ សរុបមានចំនួន ៣៤៨នាក់ ស្រី១៧៩ នៅទីស្នាក់ការគណបក្សឃុំព្រះស្រែស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ..

58

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សឃុំព្រះស្រែ បានរៀបចំកម្មវិធីបញ្ចូលសមាជិកគណបក្សថ្មី ទាំង១៨ឃុំ សរុបមានចំនួន ៣៤៨នាក់ ស្រី១៧៩ នៅទីស្នាក់ការគណបក្សឃុំព្រះស្រែស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មវិធីនាព្រឹកនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម លី សុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ ឯកឧត្តម សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ព្រមទាំងលោក លោកស្រី បងប្អូន សមាជិក សមាជិកាគណបក្ស ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា។

ថ្លែងទៅកាន់សមាជិក-សមាជិកា ទើបបញ្ចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “យើងជ្រើសរើស យកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលដល់យើងត្រឡប់មកវិញ (ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល)។” ឯកឧត្តមបន្តទៀតថា៖

“ក្រៅពីការសង្កេតពីដំណើរការ និងការអនុវត្តសកម្មភាពរបស់គណបក្សប្រជាជននៅមូលដ្ឋាន សមាជិក​-សមាជិកាថ្មី ដែលចូលរួមជាមួយក្រុមគ្រួសារដ៏ធំរបស់យើងនៅថ្ងៃនេះ ត្រូវបន្ថែមការយកចិត្តទុកដាក់លើកម្មវិធីនយោបាយនានារបស់គណ​បក្សដើម្បីឲ្យកាន់តែមានទំនុកចិត្ត។”