នាយខណ្ឌជលផល កំពុងឆ្នាំង នាយផ្នែក និង នាយសង្កាត់ជលផល ស្រុកកំពង់លែង ប្រហែលជាដេកលង់លក់អស់ហើយ ខណៈដែល ឧបករណ៍នេសាទ (នាមទទឹង) កំពុងតែប្រព្រឹត្តបទល្មើសយ៉ាង គគ្រឹក គគ្រេង

46

ខេត្តកំពង់ឆ្នាំង÷មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដាក់មងចងសន្ទូចនៅទីនោះបានបង្ហែបឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថាជារៀងរាល់យប់រាល់ថ្ងៃគេសង្កេតឃើញថាបទល្មើសនាមទទឹងវាទយ៉ាងអនាធិបតេយ្យគ្មានសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ។

បើតាមប្រភពពលរដ្ឋបង្ហែបឱ្យដឹងថាឈ្មោះជា.ជាអ្នករត់ការបទល្មើសនាមទទឹងទាំងអស់នោះឲ្យទៅអ្នកពាក់ព័ន្ធទើបនាមទទឹងទាំងអស់នោះធ្វើការនេសាទបានរលូនមិនខ្វាយខ្វល់ពីជំនាញសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ។

ប្រហែលជាត្រូវរ៉ូវគ្នាតាមរយៈខ្សឹបដាក់ត្រចៀកសមត្ថកិច្ចស្ងាត់ៗសម្រួលគ្នាសូមវាទនាមទទឹងនៅតំបន់នោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទើបអាចធ្វើបាន។

ប្រជាពលរដ្ឋស្នើសុំទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទឱ្យដឹងថាជារៀងរាល់យប់រាល់ថ្ងៃពួកគាត់ឃើញនាមទទឹងវាទយ៉ាងអាណាធិបតេយ្យមិនឃើញជំនាញពាក់ព័ន្ធណាមកបង្ក្រាបសោះព្រោះថាមងរបស់គាត់រកស៊ីជាលក្ខណៈគ្រួសារត្រូវបាននាមទទឹងទាំងអស់នោះវាទដាច់តិចខ្ទីអស់ហើយដោយសារនាមទទឹងទាំងអស់នោះបំផ្លាញមងរបស់ពួកគាត់នាមទទឹងទាំងអស់នោះច្បាប់មិនអនុញ្ញាតឲ្យហេតុអ្វីបានជាមាននាមទទឹងវាទយ៉ាងអនាធិបតេយ្យទៅវិញសូមលោកជំនាញជលផលជួយពិនិត្យផង។

ពលរដ្ឋ និងមហាជនរិះគន់ថាបើទុកឱ្យមន្ត្រីគ្រាប់រពៅមួយចំនួននេះឲ្យឈរជើងនៅនាយសង្កាត់បន្តទៅទៀតធ្វើឱ្យប៉ះពាល់ត្រីនិងមច្ឆាជាតិក្នុងបឹងទន្លេសាបមុខតែរលាយអស់ហើយ។

ពលរដ្ឋស្នើសុំដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមេត្តាជួយឱ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នចុះទៅបង្ក្រាបនិងមិនទប់ស្កាត់ទាន់ពេលវេលាទេ?ដូច្នេះត្រីនិងមច្ឆាជាតិមុខតែរលាយហិនហោចអស់។

អង្គភាពសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គមរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាមួលបង្កាច់ ជាន់ពន្លិច អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕