មូលហេតុ វត្តពោធិលង្កា នៅខេត្តសៀមរាប មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារ

43

ខេត្តសៀមរាប៖ «កន្លងមកការដឹកនាំ គ្រប់គ្រងគណៈសង្ឃ ក្នុងវត្តពោធិលង្កានេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារ ធ្វើឱ្យប៉ះពាល់ ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ទោះបី មានការអប់រំ ទូន្មានច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ នៅតែប្រព្រឹត្ត មិនបានត្រឹមត្រូវតាមវត្តប្រណិប័តន៍ ថែមទាំងបង្កជាជម្លោះ និងបង្កើតនូវទោស បញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យ ព្រះពុទ្ធសាសនា ថែមទៀតផង»។

ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យ ឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែ បុណ្យ ដ៏ប្រពៃរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាមឱ្យវត្តនេះក្លាយទៅជាបូជនីយដ្ឋាន គួរជាទីគោរពបូជា ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យ នៅតាមបណ្តាវត្តផ្សេងៗ ជាបណ្តោះអាសន្ន ក្រោយពីបញ្ចប់សង្ឃកម្ម និងកិច្ច ការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ។

នេះបើយោងតាមសេចក្ដីកាសបំភ្លឺ នៅទី22 ខែវិច្ឆិកាឆ្នាំ ឆ្នាំ2023៕

សូមចូលទៅ 🌐ឆាណែលតេឡេក្រាម/Siem Reap Post
https://t.me/srpostnews

🌐គេហទំព័រ/Siem Reap Post
www.srpostnews.com

🌐ហ្វេសប៊ុគផេក/Siem Reap Post https://www.facebook.com/srpostnews?mibextid=ZbWKwL

🌐តិកតុក/Siem Reap Post https://www.tiktok.com/@siem.reap.post?_t=8gY9MHvs1HW&_r=1

«សារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវ: និងក្រមសីលធម៌»