គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍

60

គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានីភ្នំពេញ។
មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕