ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់បានបា.ត់ដំណឹងពីរយៈពេល៣ថ្ងៃ បែជាប្រទះឃើញ.សា.ក.ស.ព.ក្នុងបន្ទប់ជួលមិត្តប្រុសរបស់ខ្លួន តាមពិតជា.ករ.ណីឃា.ត.ក..ម្ម ពោលគឺ មិត្តប្រុសស.ម្លា..ប់រួចហើយ យកសព្វនារីរងគ្រោះ ទៅច.ងព្យូ ហើយបានបិទទ្វារបន្ទប់ រួចចាក់សោពីខាងក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោល និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់លេខ៣៧ ជាន់ទី១ ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះ ឈ្មោះ សុីម រ៉ាឌី អាយុ ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងស្នាក់នៅផ្ទះជួលជាមួយម្ដាយជាស្ត្រីមេម៉ាយ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យបុរសជាសង្សារ មានឈ្មោះ សុផា អាយុជាង ២១ឆ្នាំ ជាកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ។
ប្រភពពីសាច់ញាតិរបស់នារី.រង.គ្រោះ បានឲ្យដឹងថា នាងបានបាត់ខ្លួន តាំងពីវេលាយប់ថ្ងៃទី៥ ខែធ្នូមកម្ល៉េះ ប៉ុន្តែមុនពេលបាត់ខ្លួន នាងក៏បានខលមកទាក់ទងជាមួយម្ដាយជាធម្មតាថា នាងនៅបន្ទប់សង្សារ។ លុះក្រោយមក បាត់យូរពេក មិនឃើញត្រឡប់ទៅផ្ទះ ម្ដាយបានខលរកម្ដងទៀតហើយ នៅតែខលចូលដែរ ប៉ុន្តែនាងអត់លើកសោះ ពេលនោះ ម្ដាយ និងសាច់ញាតិ បានទៅតាមរកដល់បន្ទប់កើតហេតុ ដែលសង្សាររបស់នាង ស្នាក់នៅនោះដែរ តែពេលទៅដល់ ឃើញបិទទ្វារ និងចាក់សោ ពីខាងក្រៅជាប់ ហើយស្មានតែនាង អត់នៅក្នុងនោះ ទើបត្រឡប់មកវិញ ដោយពុំបានអឺតមើលឡើយ។
ប្រភពដដែល បានបន្តទៀតថា ម្ដាយ និងក្រុមគ្រួសារសាច់ញាតិ នៅតែបន្តតាមរកដដែល ហើយរហូតមកដល់ថ្ងៃទី៧ ខែធ្នូ បានធុំក្លិនស្អុយ ប្លែក ភាយចេញពីក្នុងបន្ទប់ កើតហេតុមួយនោះ ដោយមានការសង្ស័យ ក៏បានស្នើសុំឲ្យម្ចាស់ផ្ទះជួល ជួយកាត់សោ គាស់ទ្វារបន្ទប់ ចូលមើល ក៏ស្រាប់តែប្រទះឃើញនាងស្លា.ប់ ដោយចងក ហើមស្អុយទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ជូនអាជ្ញាធរ និងនគរបាល ឲ្យចុះទៅពិនិត្យមើលតែម្ដង។
ជុំវិញការការស្លាប់របស់នាង ត្រូវបានក្រុមគ្រួសារសាច់ញាតិ សង្ស័យថា សង្សាររបស់នាង ជាអ្នកសម្លាប់ រួចយកទៅចងក ព្យួរ ក្នុងបន្ទប់ជួល បន្ទាប់មក ជនដៃដល់ បានបិទទ្វារបន្ទប់ និងចាក់សោពីខាងក្រៅ ហើយរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈពេលនេះសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕