ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឲ្យមានការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត

22

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការក្រើនរំលឹកជាថ្មី ដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារអនុវត្តច្បាប់ និងផ្សព្វផ្សាយអប់រំ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕