ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD

32

ភ្នំពេញ៖ ជុំវិញការផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនី VOD នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើការចេញផ្សាយនូវរឿងរាវមិនពិត មិនគ្រប់ជ្រុងជ្រោយ នេះបង្ហាញថា ការផ្សាយនេះមានចេតនាបង្កាច់បង្ខូចកិត្ដិយស និងជាការញុះញ៉ុងអោយមានការយល់ច្រឡំមកលើ ឯកឧត្ដម អ៊ាង សុផល្លែត។

ជុំវិញការផ្សាយព័ត៌មានមិនពិតខាងលើនេះ ឯកឧត្ដម អ៊ាង សុផល្លែត បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយមានសំណៅដើមដូចនេះ «កន្លងមកមានករណីផ្សព្វផ្សាយបំផ្លើសការពិត ក្នុងគោលបំណងមួលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ ដោយបុគ្គលឈ្មោះ លី ប៉េង តាមរយៈវិទ្យុ និងបណ្ដាញព័ត៌មានសង្គម។ ខ្ញុំសូមជម្រាបជូនសាធារណជនមេត្ដាជ្រាបថា ករណីចោទប្រកាន់ខាងលើ បានឆ្លងកាត់ការដំណើរនីតិវិធីតុលាការរួចហើយ ហើយដែលបានសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ លី ប៉េង នេះជាស្ថាពរ និងកំពុងបន្ដអនុវត្ដនីតិវិធីរបស់តុលាការ»។

បើយោងតាមសំណេរសេចក្ដីប្រកាសព័ត៌មានខាងលើនេះ មានន័យថាការផ្សព្វផ្សាយរបស់ VOD គឺផ្សាយខុសពីការពិត ខ្វះការពិចារណា និងមិនមានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយនោះទេ។