ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមក្នុងពីធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការគម្រោងស្ដារ និងកែលំអឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប

8

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពីធីសម្ពោធដាក់ឪ្យប្រើប្រាស់ជាផ្លូវការគម្រោងស្ដារ និងកែលំអឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប(CP-P11& CP- P23) និងពិធីសម្ភោធបើកការដ្ឋានសាងសង់គម្រោងស្ដារ និងកែលំអរឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ(CP-P14 & CP-P28) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៕