#កំពង់ឆ្នាំង:ថ្ងៃពុធ ០៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានដូច។
ខាងក្រោម៖
+សមត្តកិច្ចចម្រុះរួមមាន មន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង គណ:បញ្ជាការឯកភា
ពស្រុកជលគិរី សហគមន៍នេសាទភូមិកោះធំ អន្លុងមេត្រីសែនជ័យ ភ្លងសែនជ័យ ភូមិថ្មី ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងប្រើប្រាស់កម្លាំងសរុប៣៨ នាក់និងមធ្យោបាយ បាឡាស្មាច់ ៩គ្រឿងបានចុះរុះរើសម្រាស់នៅចំណុចទន្លេពាមឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង និងរុះរើ របាំងសាច់អួនរាំងភ្ចិតព្រែក និង របាំងលូស្បៃមុង នៅចំណុច ព្រែកប្រចាន់ និង ព្រែកកំពង់ស្ពាន ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលបានចំនួន០៣ករណី៖។
១- សម្រាស់ចំនួន១ករណី ស្មើនឹង២១កន្លែង ទំហំ៣៤០០ ម៉ែត្រការេ បង្គោលចំនួន ១៥០ ដើម ខ្សែចំនួន ៦០០ ម។
២ – របាំងសាច់អួនរាំងភ្ជិតព្រែកចំនួន០១ករណី ស្មើនឹង០៨ កន្លែង ប្រវែង២០០ម លូសាច់អួនចំនួន១២គ្រឿង បង្គោលចំនួន ២៥០ ដើម។
៣- របាំងស្បៃមុង០១ករណី ស្មើនឹង ០៧កន្លែង ប្រវែង២០០ម លូស្បៃមុងចំនួន ០៧គ្រឿង បង្គោលចំនួន៣៥០ដើម និងត្រីចំរុះចំនួន ៦០គគ្រ ចាក់លែងក្នុងដែននេសាទវិញ៕