សារធាតុគីមីហាមឃាត់ Sodium Hydrosufit ដែលអាជ្ញាធររកឃើញក្នុងខ្ញី ត្រូវបានម្ចាស់ទីតាំងអះអាងថាបានបញ្ជាទិញពីផ្សារច្បារអំពៅ

21

សាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ :-ខ្ញីដុំមិនទាន់ហាន់២០៩ថង់ស្មើរ២១៤០គីឡូក្រាម-មានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ១៧០គីឡូក្រាម។-មាស៊ីនហាន់ខ្ញី២គ្រឿង ទំងន់ស្មើនឹង១០០គីឡូក្រាម- ម៉ាស៊ីនលាងខ្ញី១គ្រឿង ទំងន់ ៥០០គីឡូក្រាម ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំSodium Hydrosufit ចំនួន ២៥គីឡូក្រាម សារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន១.៥គីឡូក្រាម ដោយឡែកតាមការអះអាងពីម្ចាស់ទីតាំងខាងលើគឺសារធាតុគីមីទាំងនេះគាត់បានបញ្ជាទិញពីផ្សារច្បារអំពៅ។