ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ និងមន្ត្រីបច្ចេកទេសជាច្រើនរូបធ្វើការត្រួតពិនិត្យសោភ័ណភាព គុណភាពផ្លូវ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហមលក្ខណៈប្រចាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ចំនួន១០ខ្សែ ប្រវែងសរុប ១០៣ ៦៨០ម៉ែត្រ ក្នុងភូមិសាស្រ្តក្រុងសំរោង ស្រុកចុងកាល់ បន្ទាយអំពិល និងស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។