ខឹ..ង..ជ..នរង..គ្រោះ តែងតែមកឆក់ត្រី ក៏សម្លា..ប់ចោល

185

ខេត្តបាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។

ការចាប់ខ្លួនធ្វើឡើងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង។

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ករណីឃាតកម្មនេះ (ប្រើដំបង និងពូថៅ) ជនសង្ស័យឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០​ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែ នៅចំ​ណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

សូមជម្រាបថា កាលពីថ្ងៃទី​៣ខែធ្នូ​ឆ្នាំ​២០២៣​ មានការភ្ញាក់ផ្អេីល ដោយសារប្រទះឃេីញសា​កសពជនរងគ្រោះ ឈ្មោះ​ សួន​ ហ៉ីង​ ភេទប្រុសអាយុ​ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ​២ ស្រុកបាណន់​ ខេត្តបា ត់ដំបង​ ដេកស្លាប់នៅក្នុងគុម្ពោត ព្រៃស្ថិត​នៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់​ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹង មកសម​ត្ថកិច្ចនគរបាលស្រុក ឱ្យជួយ​ស្វែងរក ត្បិតជនរងគ្រោះបានចេញពីផ្ទះថា ទៅបូមទឹកដាក់​ស្រែ តាំងពីយប់ថ្ងៃទី៣០ខែ​វិច្ឆិកាឆ្នាំ២​០២៣​ ហេីយបាត់ដំណឹងរ​ហូត​មក។

នគរបាលបន្តថា តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព​ សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះ បានស្លាប់ដោយករណីឃាតកម្ម ករណីនេះដកហូត៖ ពូថៅ ០១ដើម
– ដំបង ១ដើម- ពិលពាក់ក្បាល ១ និងខោជើងវែងពណ៌​ខ្មៅ(​ស្លៀក ពេល ធ្វើសកម្មភាព) ១។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់រូបនេះបានឆ្លេីយ​សារភាពថា​ រូបគេ ពិតជាបានវាយ និងកាប់ជនរ​ងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លាប់ ហើយយកសាកសព ទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ មូល​ហេតុដែលនាំទៅដល់ការកាប់សម្លាប់បែបនេះ គឺដោយ​សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។

នគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕