ក្រសួងបរិស្ថានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជូនចំពោះក្រុមគ្រួសារសព លោក ឌិន សាំងឃុន ដែលជាមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដែលលោកបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៦ឆ្នាំដោយរោគគាពាធ ។
ក្រសួងបរិស្ថានពិតជាមានការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ធនធានមនុស្សដ៏ល្អដែលលោកបានរួមចំណែកក្នុងកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា ។ សូមឧទ្ទិសបុណ្យកុសល្យជូនដល់វិញ្ញាណក្ខន្ធលោក ឌិន សាំងឃុន ឱ្យបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕