កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានវិវាទមួយបានកើតឡើងដោយអចេតនា និងមានការភាន់ច្រឡំរវាងម្ចាស់ល្ខោននាយ ប្រិមប្រិយ និងលោក យឹង សំអឿន នាយបុស្ដិ៍រដ្ឋបាលស្រែចារ ដែលមានទីតាំងស្ថិតនៅក្នុងវត្តមង្គលរតនារាម ហៅ (វត្តគោធំ) ភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ រហូតឈានទៅដក់បញ្ឈរជើងលោកមេប៉ុស្តិ៍ស្រែចារ ធ្វើឱ្យប្រជាពលរដ្ឋប្រមាណជា៣១៨ គ្រួសាររស់នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ដេកមិនលក់ បក់ក៏មិនល្ហើយក៏នាំគ្នាផ្ដិតមេដៃ គ្រាំទ្រ និងទទួចស្នើសុំដល់ប្រមុខថ្នាក់ដឹងនាំឱ លោក យឹង សំអឿន មកកាន់តំណែងជាមេបុស្ដិ៍ជាធម្មតាវិញ។ ព្រោះតែពួកគាត់សោតស្ដាយនៅស្នាដៃរបស់លោកមេបុស្ដិ៍ ដែលបានខិតខំទាំងយប់ ទាំងថ្ងៃ ដើម្បីការពារនៅសុខសុវត្តិភាព ជូនភូមិ/ឃុំ គាត់ មិនដែលឱ្យប្រជាពលរដ្ឋខកបំណងឡើយ។
តាមប្រភពផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ និងប្រជាការពារភូមិ បានឱ្យដឹងថា÷ កាលយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវត្តមង្គលរតនារាម ហៅ(វត្តគោធំ) មានកម្មវិធីបុណ្យកថិទាន ដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ វិច្ចិកា ដែលកម្មវិធីនោះបានធ្វើឡើងដោយមិនបានរាយកាលជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានឡើយ ទើបនៅយប់ថ្ងៃទី២១ មានពលរដ្ឋបានរាយការណ៍ជូនទៅលោកមេបុស្ដិ៍ថាមានក្មេងៗវ៉ៃគ្នា និងមានលេងល្បែងស៉ីសង(អាប៉ោង)ខុសច្បាប់នៅក្នុងវត្ត ទើបលោកមេបុស្ដិ៍ចុះទៅធ្វើការបង្កាបល្បែងស៉ីសងទាំងនោះឱ្យឈប់លេង។ បន្ទាប់ពីបង្ក្រាបល្បែងទាំងនោះហើយហើយ លោក យឹង សំអឿន មេបុស្ដិ៍ស្រែចារ ក៏ឈ្លាតទៅសួរនាំការអ្នកលេងល្ខោន តើមានច្បាប់អនុញត្តិឬអត់ បើមានច្បាប់ហើយគួរណាតែមករាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឱ្យបានដឹងផង ដើម្បីងាយស្រួលឱ្យលោកចាត់ឱ្យកម្លាំងមកការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ នៅទីតាំងកម្មវិធីទាំងមូល ហើយលោកមិនមានចេតនា ឯណាទៅបិតមិនឱ្យលេងល្ខោនដូចការចោទប្រកាន់នោះឡើង។
ប្រជាពលរដ្ឋបានបញ្ជាក់ឱ្យដឹងទៀតថាចាំតាំងពីលោក យឹង សំអឿនមកកាន់ដំណែងជាមេបុស្ដិ៍ស្រែចារមក ភូមិ/ឃុំ របស់ពួកគាត់មានសុខសុវត្ថិភាពល្អប្រសើរណាស់ បាត់អស់ទាំងក្មេងទំនើង បាត់អស់ចោលលួច ចោរប្លន់ និងគ្រឿងញៀន ដោយលោកមេបុស្ដិ៍រូបនេះធ្វើការបង្ក្រាប់ ដូចភ្លៀងរលឹម និងមិនដែលចង់បាននូវលាបសក្ការៈឬផលប្រយោជន៍អ្វីបន្តិចសោះឡើយ។ ហើយទើបនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋចំនួន៣១៨ គ្រួសារ បានមកជួបជុំគ្នានៅសាលាឆទាន ស្ថិតនៅក្នុងភូមិស្រែចារ លើកដៃសំពះអង្វរ និងទទូចស្នើសុំដល់ថ្នាក់ដឹងនាំ គ្រប់ជាន់ថ្នាក់ ជាពីសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តាយោគយល់អាជ្ញាស្រ័យ ទៅដល់លោក យឹង សំអឿន ក៏ដូចជាប្រជាពលរដ្ឋ ឱ្យលោកមកកាន់ដំណែងជាមេបុស្ដិ៍ជាធម្មតាវិញផង។ដើម្បីភូមិ/ឃុំ គាត់មានសុខសុវត្តិភាព និងផ្ដល់ភាពកក់ក្ដៅជូនពួកគាត់ជាប្រជាពលរដ្ឋទាំងអស់គ្នាផងទាន៕