ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន៣៦៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៤៩៥នាក់ និងករណីស្លាប់០៣ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)
សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៣៣៤នាក់ទៀត ជាសះស្បើយ ៤៩៥នាក់ និងករណីស្លាប់ ០២ នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់)
-ករណីឆ្លងសហគមន៍ ៣១៣នាក់
-អ្នកដំណើរពីបរទេស ២១នាក់
គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២
-អ្នកឆ្លងសរុប = 132,072 នាក់
-អ្នកជាសះស្បើយ = 126,031 នាក់
-អ្នកស្លាប់ = 3,040 នាក់