ដែងក្ដីសប្បាយរីករាយ ក្នុងការមកទស្សនាការប្រណាំងទូក សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ

34

ភ្នំពេញ៖ ភ្ញៀវទេសចរអន្តរជាតិ សម្ដែងក្ដីសប្បាយរីករាយ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ក្រោយពីខកខាន អស់រយៈពេល៣ឆ្នាំ កន្លងមក ខណៈពួកគេ បានមកទស្សនា ការប្រណាំងទូកផ្ទាល់ នៅខាងមុខព្រះបរមរាជវាំង។

ព្រះរាជពិធីនេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុង បរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងភ្ញៀវទេសអន្តរជាតិ អាចចូលរួម ព្រះរាជពិធីបុណ្យនេះ បានយ៉ាងសប្បាយរីករាយ។
គួរបញ្ជាក់ថា៖ គិតពីម៉ោង១០ព្រឹក ដល់ម៉ោង១ ជាង រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរអន្តរជាតិ ជាង១ពាន់នាក់ហើយ ដែលបានមកអង្គុយក្នុងពន្លាទេសចរណ៍ ស្ថិតនៅ មុខព្រះបរមរាជវាំង ដើម្បីទស្សនា់ការប្រណាំងទូក៕