រ.ន្ធ.ត់.ណាស់ ករ.ណី.រថយន្តធ្លា..ក់ពីលើភ្នំគូលែន បណ្ដាលឱ្យស្លា…ប់ មនុស្ស៦នាក់ និង រ.បួ.ស១៦នាក់

181

ខេត្តសៀមរាប៖ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មាន.ករ.ណីរថយន្តធ្លា.ក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ បានស្លា..ប់ ស្រី២នាក់ ប្រុស៤នាក់ និងរបួស១៦នាក់ ស្រី១០នាក់។ នេះបើយោងតាមព័ត៌មានបឋម ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន។

បើតាម លោក យឹប យ៉ុងឈាង អធិការស្រុកស្វាយលើ ខេត្តសៀមរាប បានឲ្យដឹងថា ៖ នៅវេលាម៉ោង១៦និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវ ដែលមានចំណោតខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។

លោកអធិការបានបន្តថា ៖ មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជា១០នាក់។

បើទោះជាយ៉ាងនេះក្តី លោកអធិការស្រុក មិនបានបញ្ជាក់អំពីមូលហេតុរថយន្ត ធ្លាក់ផ្លូវនោះទេ។ លោកប្រាប់ថា ៖ កំពុងរវល់អន្តរាគមន៍សង្គ្រោះជនរងគ្រោះ ដើម្បីជញ្ជូនអ្នករង គ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីជីវិត ជាកាតព្វចម្បងរបស់សមត្ថកិច្ច៕