ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
រោងចក្រ សហគ្រាសទាំង ១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១០, រោងចក្រដេរស្បែកជើង ចំនួន០២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន០១។
នេះ គឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ដោយក្នុងចំនួនទាំង ១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ១៧២,៣៥០នាក់ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន១៨៩ មានដូចជា៖
១. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១២២
២. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន១៦
៣. រោងចក្រដេរស្បែកជើង ចំនួន១៦
៤. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន០៦
៥. រោងចក្រតម្បាញ ចំនួន០៣
៦. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន០៣
៧. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន០២
៨. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន០២
៩. រោងចក្រផលិតកេសកាតុង ចំនួន០២
១០. រោងចក្រផលិតចំណីសត្វ ចំនួន០២
១១. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន០១
១២. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន០១
១៣. រោងចក្រផលិតស្បែកជើង ចំនួន០១
១៤. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ចំនួន០១
១៥. រោងចក្រផលិតឆត្រ ចំនួន០១
១៦. រោងចក្រខារអំបោះ ចំនួន០១
១៧. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន០១
១៨. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន០១
១៩. រោងចក្រផលិតថ្មម៉ាប ចំនួន០១
២០. រោងចក្រកែច្នៃស្បែក ចំនួន០១
២១. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន០១
២២. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន០១
២៣. រោងចក្រជ្រលក់ក្រណាត់ ចំនួន០១
២៤. រោងចក្រផលិតអេប៉ុង ចំនួន០១
២៥. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន០១ ៕