ភ្នំពេញ៖ ដំណឹងនេះ ត្រូវបានចែកចាយ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២២ ទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលនិងចោទជាសំណួរជាច្រើន។ មានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីមុននេះបន្ទាប់ពីអតីតពិធីករនិងតារាចម្រៀងលោកលាន អាហ្វ្រីលគីនីន ត្រូវបានបុរសម្នាក់ បានបង្ហោះរូបភាពលោកគីនីន នៅលើបណ្ដាញសង្គមដោយផ្ដាំលោកឧកញ៉ារូបនេះឲ្យចូលខ្លួនមកដោះស្រាយបំណុលថែមទៀតផង។
យោងទៅតាមគណនីហ្វេសប៊ុក ឈ្មោះ Sekharith Beបានបង្ហោះសារដោយខ្លីថា “សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្វីលគីនីនចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ”។ គណនីខាងលើមិនបានបញ្ជាក់អំពីទំហំទឹកប្រាក់ដែលអតីតតារាចម្រៀងរូបនេះជំពាក់ឡើយ ប៉ុន្តែគេកត់សម្គាល់ថាមានសារខមិនជាច្រើនបានចូលទៅបញ្ចេញយោបល់ជុំវិញម្ចាស់ហ្វេសបុកដែលទារលុយលោកគីនីន នោះដូចជាឈ្មោះReach Robin សរសេរថា”ឭថាឡើងឧកញ៉ា ឡូវម៉េចចឹងទៅវិញ?”,ហ្វេសហុកឈ្មោះស រាជសិទ្ធ សរសេរថា”សងលុយគេទៅអាក្បាលខូច”,ហ្វេសបុកឈ្មោះគីវ គីមណាង សរសេរថា”ខូច ឈ្មោះល្អៗគេអស់ហើយ” ,ហ្វេសបុកឈ្មោះVannak Sen សរសេរថា”លុយខ្ញុំ៣០០០ដុល្លារដែរអត់ឲ្យ”…។ គេនៅមិនដឹងនៅឡើយទេថា កើតករណីនេះគឺជារឿងពិតដែរឬយ៉ាងណាទេ ហើយគេនៅមិនទាន់មានការប្រតិកម្មណាមួយពីសំណាក់លោកលាន អាហ្រ្វីលគីនីន នៅឡើយដែរ ជុំវិញការលើកឡើងរបស់គណនីយហ្វេសប៊ុកខាងលើ។ ទោះជាយ៉ាងណាជុំវិញការចោទប្រកាន់ពីលោកSekharith Be និងការមតិតមួយចំនួនបន្ថែមទទៀត។
គូរបញ្ជាក់ថា លោកលាន អាហ្រ្វីលគីនីន បានផ្អាកពីអាជីពសិល្បៈទាំងស្រុង ក្រោយក្លាយខ្លួនជាឧកញ៉ាហើយស្វាមីរបស់អ្នកនាងកែវ វរលក្ខណ៍ រូបនេះបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យទិញលក់ដីធ្លី និងដឹកថ្មលក់ជាដើម។ ប៉ុន្តែនេះក៏មិនមែនជាលើកដំបូងនោះដែរ ដែលលេចចេញករណីបែបនេះ៕