ខេត្តបាត់ដំបង ៖ នៅថ្ងៃ ព្រហស្បតិ៍ ១កេីតខែ ផល្គុនឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនាឆ្នាំ២០ ២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃា.តក.ម្មគិតទុកជាមុន(កាប់ដោយពូថៅ)មួយបានកើតឡើងដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកពូ.ថៅ កាប់ទៅលើជនរងគ្រោះឈ្មោះឡៅ លុន ភេទប្រុស អាយុ ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ភូមិបែកចានថ្មីសង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះស្លាប់នៅកន្លែងតែម្តង។
ភ្លាមៗនៅបន្ទាប់ពីកេីតហេតុនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំធ្វេីការបង្រ្កាបដោយឃាត់ខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ។
លោកវរសេនីយ៍ឯកស៊ុន សុវណ្ណអធិការនគរបាលស្រុកសង្កែបានឱ្យដឹងថា មូលហេតុដែលឈានដល់ករណីឃាតកម្មនេះ គឺកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះឈ្មោះ ឡៅ លុន ដែលជាបុគ្គលិករបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្ត PTOបានអញ្ចេីញទៅជួបជនសង័្សយនេះម្តងមកហេីយ ដេីម្បីសុំឱ្យគាត់ជាឪពុកអនុញ្ញាតឱ្យកូនស្រីបង្កេីតរបស់គាត់បានទៅសិក្សារៀនសូត្រក្នុងអង្គការ ត្បិតជនសង័្សយ នេះគាត់មានកូនស្រីមួយអាយុប្រមាណ០៧ឆ្នាំហេីយ តែគាត់មិនព្រមឱ្យកូនស្រីនេះចូលរៀនសូត្រដូចឪពុក ម្តាយដទៃទេ ហេីយការជួបស្នេីសុំនេះមិនទទួលបានលទ្ធផលនោះទេ។
នៅថ្ងៃកេីតហេតុជនរងគ្រោះបានទៅម្តងទៀត តែគាត់ទៅតែម្នាក់ឯងទេ លុះនិយាយដល់រឿង សុំឱ្យជនសង័្សយជាឪពុកអនុញ្ញាតឱ្យកូនទៅរៀន សូត្រនៅកន្លែងអង្គការក៏ស្រាប់តែជនសង័្សយ ទាញពូថៅ ដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅក្នុងបរិវេណផ្ទះនោះតែម្តង។
លោកអធិការបន្តថា ជនសង័្សយមានមុខរបរដេីរស៊ីឈ្នួលកាប់ស្មៅចំការឱ្យគេដេីម្បីចិញ្ចឹមជីវិត មានកូនស្រីតូចមួយនៅក្នុងបន្ទុក ហេីយប្រពន្ធ បានលែងលះគ្នាក្នុងរយៈពេលកន្លងមកហេីយ។
ជាទូទៅជនសង័្សយរូបនេះគេថា គាត់ជាមនុស្សមានសតិមិនល្អ ហេីយពេលសាកសួរពីមូលហេតុដែលឈានដល់ការប្រព្រឹត្តបែបនេះ ជនសង័្សយនិយាយថា ជនរងគ្រោះមកនិយាយឱ្យគាត់ព្រមប្រគល់កូនស្រីគាត់ឱ្យទៅរៀននៅអង្គការ ដែលគាត់យល់ថា នេះជាល្បិចចង់នាំយកកូនស្រីគាត់ចាកចេញពីគាត់ទេីបគាត់ប្រព្រឹត្តបែបនេះទៅលេីជនរងគ្រោះ។
នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយរួមនឹងវត្ថុតាងមានពូថៅដងឈេីជាមធ្យោបាយ មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ក្រោយពេលពិនិត្យធ្វេីកោសល្យវិច័យរួច៕