បំ.បែ.ក.សំ.ណុំរឿងឃា.ត.ក.ម្ម សមត្ថកិច្ចឃា..ត់ខ្លួនជ.ន.សង្ស័..យ០៣នាក់ពា.ក់ព័.ន្ធ.ករ.ណី.ស.ម្លាប់..បុរសម្នាក់ដោយគិតទុកមុន!!!

128

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
កាលពីនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩.១៩នាទី​ នៅចំណុចក្រុមទី០១ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី  ឃាតកម្មគិតទុកជាមុន (យកកាំបិតខ្វែវកាប់) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ភេទប្រុស​ អាយុប្រហែល២០ឆ្នាំ ចំនួន​០៣នាក់​ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វេីសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ​ ធឿម​ ចំរេីន ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅក្រុមទី០៦​ ភូមិកូនក្អែក២​ ឃុំរបស់មង្គល់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវចំក្បាលពីក្រោយចំនួន០១ កន្លែង​ បណ្តាលរងរបួសបែកហូរឈាម​ រហូតដល់ស្លាប់ក្នុងពេលបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។

​ក្រោយពេលទទួលបណ្តឹងរួចរាល់​​ កម្លាំងនៃ​អធិការដ្ឋាននគរបាលស្រុកសង្កែ​ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្រ្កាប​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះធ្វេីការស៊េីបអង្កេតស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់

១.ឈ្មោះ​ យឿម​ ម៉ែន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។
២.ឈ្មោះ​ សឿប​ ស៊ីតង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។
៣.ឈ្មោះ​ វី​ ខេត ហៅ​ វ៉ា ភេទប្រុស​ អាយុ២០ឆ្នាំ​ មានទីលំនៅភូមិពុកឆ្មា​ ឃុំអន្លង់វិល​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ នៅវេលាម៉ោង១៦.៣០នាទី​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចភូមិពុកឆ្មា​ ឃុំអន្លង់វិលស្រុកសង្កែ​ ខេត្តបាតដំបង។

ក្រោយពេលធ្វេីកំណត់ស្តាប់ចម្លេីយរួចរាល់​ ជនសង្ស័យទាំង ០៣ នាក់​ បានឆ្លេីយសារភាពថា​៖ ពួកខ្លួនបានធ្វេីសកម្មភាពតាមរកជនរងគ្រោះ​ឈ្មោះ​ ធឿម​ ចំរេីន ហេីយឈ្មោះ​ យឿម​ ម៉ែន​ បានធ្វេីសកម្មភាពយកកាំបិតខ្វែងកាប់ទៅលេីជនរងគ្រោះ​ បណ្តាលអោយរងរបួស​ ពិតប្រាកដមែន។

មូលហេតុ​បណ្តាលអោយមានករណីហិង្សានេះកេីតឡេីង​ គឺដោយសារតែជនសង្ស័យឈ្មោះ​ យឿម​ ម៉ែន​ បានផ្ទុះកំហឹង ជាមួយជនរងគ្រោះ ទាក់ទងស្នេហាជាមួយប្រពន្ធរបស់ខ្លួន។

បច្ចុប្បន្នករណីនេះ​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសុំណុំរឿង​បញ្ជូនជនសង្ស័យ បន្តតាមនីតិវិធី។