និស្សិតជំនាញគ្រប់គ្រងចំនួន ៤៥០នាក់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១៧វិច្ឆិកានេះ ចុះកម្មសិក្សានៅក្រុមហ៊ុន កសិ-ទេសចរណ៍ ម៉ុងឫទ្ធី សែនជ័យ ស្ថិតនៅខេត្តកំពង់ស្ពឺ។
កម្មសិក្សានេះធ្វើឡើងក្នុងគោលបំណងឱ្យនិស្សិតសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុនលើប្រធានបទចំនួនពីររួមមាន ការគ្រប់គ្រងអាជីវកម្ម និងការគ្រប់គ្រងបរិស្ថាន។