ជនជាតិថៃម្នាក់លោ.តសម្លា..ប់ខ្លួនលើអគារកម្ពស់១១ជាន់នៅកាស៊ីណូក្រោន

56

ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងព្រឹកព្រលឹម នៅវេលាម៉ោង០៤និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្នុងបរិវេណកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉េត បានទទួលព័ត៌មាន ពីលោកសុត កុសល ជំនួយការអគ្គនាយកក្រុមហ៊ុនកាស៊ីណូក្រោនថាមានជនម្នាក់អត់ស្គាល់អត្តសញ្ញាណបានលោតពីលើអគារស៊ី អេ សិច របស់ក្រុមហ៊ុនកាស៊ីណូក្រោន ។

លោកអធិការបានបន្តថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានបានសហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  ដឹកនាំសម្របសម្រួលដោយលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជងាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមា​នជ័យ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរកអត្តសញ្ញាណនិងមូលហេតុជុំវិញនៃការស្លាប់ យើងបានដំណើរស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  ដល់ម៉ោង០៧និង២០នាទីព្រឹក យើងបានធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ឃើញថាជនរងគ្រោះបានលោតសំលាប់ខ្លួនពីលើអគារជាន់ទី១១ ។

ជនរងគ្រោះឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃមុខរបរ ជំនួយការទីផ្សាររបស់ក្រុមហ៊ុនកាស៊ីណូក្រោន ។

លោក បានបញ្ជាក់ទៀតថា៖ តាមការសាកសួរមិត្តភក្ដិដេកនៅបន្ទប់ជាមួយឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន (ប៉ាវ)ភេទប្រុសអាយុ២៤ឆ្នាំជនជាតិ ថៃ និង ឈ្មោះវង្ស សាវ៉ាន់ផយគង់ ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិថៃ ធ្វើការជាមួយគ្នា រស់នៅខេត្តរឆៈបូរី ប្រទេសថៃបានបំភ្លឺថា៖ជនរងគ្រោះ(សាកសព)ចាប់តាំងពីថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២ពេលល្ងាចជនរងគ្រោះតែងតែឃើញមានសត្វហោះកាត់មុខនិងមានអារម្មណ៍មិនស្រួលអង្គុយលេងទូរស័ព្ទតែម្នាក់ឯងហៅមិននិយាយស្តី មិនលឺរហូតដល់ថ្ងៃទី០២ខែមីនា២០២២ គាត់នៅតែមានអការៈដដែល ហើយខ្លួនពួកគាត់ទាំង០២នាក់នៅដេកមើលគាត់ហូតដល់ម៉ោង០៣ជាងទាបភ្លឺពួកគាត់ក៏ដេកលក់មិនដឹងខ្លួន លុះព្រឹកម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី០៣នេះបុគ្គលិកអគារស្នាក់នៅបានទៅគោះទា្វរបន្ទប់ហើយសួរថាមានបាត់បងប្អូនអត់ ក៏ឲ្យមើលរូបថតទើបមានការភ្ញាក់ផ្អើលតែម្តង។

ករណីនេះដោយមានការចុះសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាយមានជ័យ លឹម ប៊ុនសុភក្រ័ ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវជុំវិញករណីស្លាប់នេះ ឈ្មោះ មេសា សយស៊ែង ភេទប្រុស អាយុ១៩ឆ្នាំនេះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតលោតពីលើអគារជាន់ទី១១ សម្លាប់ខ្លួន ពិតប្រាកដមែន គ្មានពាក់ព័ន្ធនិងករណីឃាតកម្មទេ។​

សពបានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ៕