ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងា​អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្តា​កងកម្លាំងឈរជើងនៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥

28

អាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនត្រូវបានឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បាននាំយកទៅប្រគល់ជូនដល់បណ្តាអង្គភាពកងកម្លាំងឈរ ជើងនៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥ ដែលពិធីនេះបានធ្វើឡើងនៅទីបញ្ជាការកង​ពលតូច ថ្មើរជើងលេខ៥១ ស្ថិតក្នុង ភូមិភ្នំជញ្ជាំង ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ​ កាលពីរសៀលថ្ងៃ អង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បាន​ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក របស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូន ដល់កងកម្លាំងទាំងអស់ ហើយជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខជីវ ភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធនៅគ្រប់ទីកន្លែង ក្នុងនោះសម្តេចបានផ្តល់ និងចែកអំណោ យជាអាវភ្លៀង អាវរងាចំនួន ០២លើក ក្នុងមួយឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ។ ក្នុង នោះអាវភ្លៀង១លើក សម្រាប់រដូវភ្លៀង និងអាវរងា១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។

ជាមួយនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសម្តែងនូវការកោតសរសើរ វាយតម្លៃ ខ្ពស់ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធយើង ដែលបានពុះពារឆ្លងកាត់ គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានលះបង់ពលីជីវិត ដើម្បីបុព្វហេតុការពារ ជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្ថែមថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខា ន់មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការការពារអធិបតេយ្យភាព បូរណភាពទឹកដី ជូនប្រទេស ជាតិ និងប្រជាជន។ បន្ថែមពីលើនេះកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និង​ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និង អភិវឌ្ឍន៍ជាតិ ឱ្យកាន់តែរីកចម្រើនថែម​ទៀត។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តំណាងកងកម្លាំង ប្រដាប់អាវុធទាំងអស់ បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែង ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខជីវភាពរស់នៅ របស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បន្ថែមទៀតថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ បញ្ជាការកងទ័ពជើងគោក បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការអភិវឌ្ឍខ្លួនយ៉ាង គាប់ប្រសើរ ទាំងសមត្ថភាពចំណេះដឹង ការបំពេញភារកិច្ច ពិសេសកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់ កងទ័ព កាន់តែមានភាពប្រសើរឡើង​ តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភាររបស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់នោះ ៕