ប្រជាពលរដ្ឋម្ចាស់ឆ្នោតក្រីក្រ០២គ្រួសាររអំពាវនាវទៅដល់ឯកឧត្ដមជីវ តាយ អភិបាលខេត្តពោធិ៍សាត់ជួយរកយុត្តិធម៌ជូនពួកគាត់ផង!

81

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្ចាស់ឆ្នោតក្រីក្រ០២គ្រួសាររស់នៅ ភូមិ អារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ នៅព្រឹកម៉ោង១០.២០នាទីថ្ងៃទី៣ខែមិនាឆ្នាំ២០២២នេះថាមានមេឈ្មួញទិញដីឈ្មោះអ៊ុន ហួនជាទាហ៊ាននៅបាតឃ្លះនិងឈ្មោះស្វាយ ជា តួនាទីក្រុមប្រឹក្សាឃំុ ក្បាលត្រាចនិងបក្សពួកជាច្រើនចុះមកកក់ដីប្រជាពលរដ្ឋនៅចំនុចភូមិអារ៉ងព្រួចជាប់ចិញ្ចើមផ្លូវជាតិលេខ៥ស្ថិតក្នុងឃុំ អន្សាចំបក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីម្ចាស់ដីដែលមានទំនាស់បានប្រាប់អោយដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំ អន្សាចំបក់បានដាក់ការសង្ស័យទៅលើលោក មេឃំុ អន្សាចំបក់ទើបតែឡើងកាន់តំណែងថ្មីថ្មោងបានឃុបឃិតនិងឈ្មួញទិញដីធ្វើអោយប្រជាពលរដ្ឋរងទុក្ខរឿងដីខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅពេលដែលគាត់សុំអោយលោក មេឃុំជួយរឿងវិវាតដីរបស់គាត់នេះ លោកមេឃប្រាប់ថា អោយពួកគាត់ទៅរកអ្នកដែលយកលុយមកកក់សិន ទាំងឯកសារកក់ដីនោះវាផុតកំណត់ជិតមួយហើយនេះបើយោងតាមសម្ដីនិងឯកសាររបស់ប្រជាពលរដ្ឋក្នុងឃុំអន្សាចំបក់ ។

ពលរដ្ឋក្នុងឃំុ អន្សាចំបក់ជាច្រើនគ្រួសារដដែលនូវតែបន្តរិះគន់លោកមេឃុំ អន្សាចំបក់លោក ងឹម សុផលថាចឹងតើបានជាបក្សប្រឆាំងសន្លឹកឆ្នោតកើនឡើងៗមូលហេតុមិនយកចិត្តទុកដាក់ប្រជាពលរដ្ឋខ្លួនឯង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារសូមអំពាវនាវដល់ឯកឧត្ដម ជីវតាយអភិបាលខេត្តពោធិ៍សាត់មេត្តាចុះពិនិត្យមើលផងរឿងប្រជាពលរដ្ឋរិៈគន់លោកមេឃុំ ឃុបឃិតរឿងកក់ដីនៅចំនុចភូមិអារ៉ងព្រួច ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោកមេឃំុអន្សាចំបក់លោក ងឹម សុផល និងខាងលើនេះសារពត៌មានយើងបានទាក់ទងទៅលោក លីវ សេងហុីម អភិបាលស្រុកក្រគរដែរតែមិនអាចទាក់ទងបាន។