តើអាចរួចខ្លួនទេ ក្រុមខ្មាន់កំា.ភ្លើ…ងមានឥទ្ធិពលសម្តែងរិទ្ធ ផឹកស៊ី បា..ញ់បោះសេរីផ្អើលតំបន់ចំការតែ លើខ្នងភ្នំឧទ្យាជាតិ « គិរីរម្យ» លឺថា សុទ្ធតែកូន ថ្នាក់ផ្កាយផង 

96

កំពង់ស្ពឺ៖ ស្នូរគ្រាប់កាំភ្លើងលាន់លឺយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយស្នូរគ្រាប់កាំភ្លើងនេះ លឺចេញពីផ្ទះចំការរបស់អ្នកធំម្នាក់ ដែលកំពុងមានកម្មវិធីជប់លៀង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកធំមួយកន្លែងក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ពាក់ព័ន្ធករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យខាងលើនេះ នគរបាលមូលដ្ឋានបានឱ្យដឹងថា ពិតជាមានករណីបាញ់កាំភ្លើងពិតមែន ហើយបាញ់ជាច្រើនគ្រាប់  ដែលអស់លោកទាំងនោះមកលេងកំសាន្តនៅលើភ្នំគិរីរម្យនោះ ហើយនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក៏បានរត់ទៅភ្នំពេញអស់ហើយ កំពុងតែធ្វើការស្រាវជ្រាវសួរនាំ ។

ដោយឡែកលោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានប្រាប់ដល់អ្នកសារព័ត៌មានឱ្យដឹងថា លោកបានទទួលព័ត៌មានហើយ កម្លាំងរបស់លោកកំពុងតែចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីស្វែងរកជនដែលមានការបាញ់បោះសេរីបែបនេះ។

ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវរឿងករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕