លោកផ្កាយពីរ វ៉ាន់ កុសល និង.ប.ក្ខ.ពួក៤នាក់ត្រូវបានឃា..តខ្លួន ពា.ក់.ព័.ន្ធប.ទ.កំ.ហែ..ងយក លុយចំនួន៣ ម៉ឺន ដុល្លារ គឺមិនពា.ក់.ព័.ន្ធ.ករ.ណីគ្រឿ..ងញៀ..ននោះទេ

100

ភ្នំពេញ៖ លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ រង នគរបាលជាតិ ទទួល បន្ទុក បង្ក្រាប បទល្មើ.ស គ្រឿ.ង.ញៀ.ន បានលើកឡើងថាៈ ករណី ឃាត់ខ្លួន លោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល អនុប្រធាន មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន និង បក្ខពួក ៤ នាក់ ទៀត មិនមាន ពាក់ ព័ន្ធ បទល្មើស គ្រឿងញៀន ទេ !
ប៉ុន្តែ ពាក់ព័ន្ធ បទៈ ល្មើស កំហែង យក លុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។


តាម ដំណេីររឿង នៅ ពាក់ កណ្ដាល ខែ តុលា ឆ្នាំ ២០២៣ លោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល បាន ស្នេីសុំ គោលការណ៍ ពីលោកឧត្ដមសេនីយ៍ ឯក ឃីង សារ៉ាត់ ប្រធានមន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ។
ដើម្បីចុះបង្ក្រាប ជនជាតិ ចិន សង្ស័យ ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន ។
លុះចាប់ ឃាត់ខ្លួន មក ជនជាតិ ចិនទាំងនោះ គ្មាន ភស្តុតាង ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន ទេ ! ។
បន្ទាប់ ពី ឆែកឆេរ គ្មាន ភស្តុតាង បទល្មើស គ្រឿងញៀន លោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល បានសុំគោលការណ៍ លោក ប្រធានមន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ។


ដើម្បីអនុញ្ញាត អោយ ពួកគេត្រលប់ ទៅវិញ ដោយលោក ប្រធានមន្ទីរ បាន ឯក ភាព តាមការ ស្នេីសុំ តែ មិនបាន អោយ លោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល យកលុយ ជនជាតិ ចិននោះឡើយ។
តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល បាន ទាមទារ លុយ ពី ជនជាតិ ចិនទាំងនោះ ចំនួន ៣ ម៉ឺន ដុល្លារ ជាថ្នូរ នឹងការ ដោះលែង ដោយទៅយកលុយ ដល់ ធនាគារ ថែមទៀត ផង ។
ជនជាតិ ចិនទាំងនោះ បន្ទាប់ ពី ប្រគល់ លុយអោយទៅ លោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល និង បក្ខពួក រួចហើយ ពួកគេ ក៏ ប្ដឹង មកថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ ដេីម្បី ទាមទារ រកយុត្តិធម៌ ។
ករណី ឃាត់ខ្លួន លោកឧត្ដមសេនីយ៍ ទោ វ៉ាន់ កុសល និង បក្ខពួក ៤ នាក់ មិនពាក់ ព័ន្ធ បទល្មើស គ្រឿងញៀន ទេ តែ ពាក់ព័ន្ធ បទល្មើស ”កំហែង យ ក ”៕