ប្រទេសរុស្ស៊ី: បាតុកម្មប្រឆាំងសង្គ្រាម បានកើតឡើងនៅក្នុងទីក្រុង ជាច្រើនក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីលោកប្រធានាធិបតី រុស្ស៊ី Vladimir Putin បានបញ្ជូនកម្លាំងរបស់លោកចូលឈ្លានពានអ៊ុយក្រែន។ ក្រុមបាតុករបានដង្ហែក្បួននៅក្នុងទីក្រុងជាច្រើនដោយស្រែកពាក្យថា ” គ្មានសង្គ្រាម “។ នៅក្នុងទីក្រុង St. Petersburg ជាទីដែលមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុង ហើយនគរបាលបានបង្ក្រាបកុប្បកម្មបានចាប់ខ្លួនអ្នកតវ៉ានិងអូសចូលរថយន្តនគរបាល ទោះបីនោះជាបាតុកម្មដោយសន្តិវិធីក៏ដោយ។ យោងតាម OVD-Info ដែលជាអង្គការតាមដានការតវ៉ានៅក្នុងប្រទេសរុស្ស៊ី មនុស្សជិត ៧,០០០នាក់អ្នកត្រូវបានចាប់ខ្លួនដោយនគរបាលរុស្សុីនៅក្នុងការតវ៉ាផ្សេងៗគ្នាក្នុងទីក្រុងចំនួន ៥០។ គេបានការតវ៉ាប្រឆាំងសង្គ្រាមនៅក្នុងទីក្រុង St-Petersburg បានបន្តមកដល់ថ្ងៃពុធ ខណះការឈ្លានពានដោយយោធារបស់រុស្ស៊ីលើលុយគ្រែនៅតែបន្តមកដល់ថ្ងៃទី ៨ ។ ការតវ៉ាប្រឆាំងនឹងសង្រ្គាមតែងត្រូវបានកើត មានស្ទើររាល់ថ្ងៃនៅក្នុងទីក្រុងនេះ ព្រមទាំងនៅតំបន់ផ្សេងទៀតរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីការឈ្លានពានកាលពីថ្ងៃព្រហស្បតិ៍៕ នៅវេលាម៉ោង ១១និង ០៣នាទីថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២២