នេះជាលើកដំបូងហើយដែលក្រុង Moscow បានដាក់ចំនួនអ្នកស្លាប់របស់ខ្លួន។ ក្រសួងនេះក៏បាននិយាយផងដែរថា ទាហានអ៊ុយក្រែននិងអ្នកជាតិនិយមជាង ២,៨៧០នាក់បានស្លាប់ និងប្រហែល ៣,៧០០នាក់បានរងរបួស នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្សុី ។
ចំនួននេះមិនអាចស្វែងរកការផ្ទៀងផ្ទាត់ឲ្យជាក់លាក់បានទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗ ពីខាងភាគីអ៊ុយគ្រែនដែរ។
បើយោងតាមការឲ្យដឹង ពីក្រុមអាជ្ញាធរអ៊ុយក្រែនវិញ ជនស៊ីវិលជាង ២ពាន់នាក់បានស្លាប់ ចាប់តាំងពីរុស្សុីបើកប្រតិបត្តិការសង្គ្រាមរបស់ខ្លួនទៅលើអ៊ុយគ្រែន កាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែកុម្ភៈ ខណះដែលទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សជាង ៨៧៤,០០០នាក់ បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយគ្រែន ចូលទៅក្នុងប្រទេសជិតខាងផ្សេងៗ៕