កក្រើកទៀតហើយដីសហគមន៍ព្រៃឈើភ្នំព្រះធាតុ១៧ ហត្តាត្រូវបានក្រុមជនខិលខូចរៀបចំលក់ឲ្យទៅក្រុមហ៊ុនដីឡូតិ៍មួយកន្លែងដែលមានឈ្មោះគម្រោងដីឡូអភិវឌ្ឍន៍តំបន់កំសាន្តជើងភ្នំព្រះធាតុ!!!

91

ខេត្តកំពង់ឆ្នាំង÷មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីលក់ដូរនៅទីនោះបានបង្ហាបឱ្យដឹងថាឃើញជំនាញគ្រប់ស្ថាប័នមកហាមឃាត់មិនឲ្យគ្រឿងចក្រចូលទៅធ្វើនោះទេ?ហេតុអ្វីក៏ថ្លើមពាសមេឃហ៊ានដាក់គ្រឿងចក្រចូលទៅឈូឆាយពង្រាបដីបណ្ដើរៗឬមួយត្រូវរូវគ្នាជាប្រព័ន្ធទើបមានការលួចធ្វើបណ្ដើរៗដូច្នេះទៅវិញ ឬមួយត្រូវគ្នាក្រៅប្រព័ន្ធដែលច្បាប់មិនអនុញ្ញាតឲ្យ។

នៅពេលនោះប្រជាពលរដ្ឋរាយការណ៍ឲ្យអង្គភាពសារព័ត៌មានចំនួន ៦ អង្គភាពបានចុះទៅថតផ្ដិតរូបភាពនៅចំណុចទីតាំងគម្រោងដីឡូតិ៍អភិវឌ្ឍន៍តំបន់កំសាន្តជើងភ្នំប្រធាតុស្ថិតនៅ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពីផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចបានបង្ហែបឲ្យអង្គភាពសារព័ត៌មានយើងដឹងថាមិនទាន់មានការអនុញ្ញាតឲ្យក្រុមហ៊ុនគម្រោងដីឡូតិ៍អភិវឌ្ឍន៍តំបន់កំសាន្តជើងភ្នំប្រធាតុនេះមិនឱ្យធ្វើនោះទេរង់ចាំការដោះស្រាយសិន។

នៅវេលាម៉ោង 9:00 30 នាទីថ្ងៃទី 3 ខែ 11 ឆ្នាំ 2023 អង្គភាពសារព័ត៌មានមាតុភូមិសម្ភាសន៍ទៅលោកឈួនចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យនិងចំនួន៥អង្គភាពទៀតដែលចូលរួមបានប្រាប់ថាគម្រោងដីឡូតិ៍អភិវឌ្ឍន៍តំបន់កំសាន្តជើងភ្នំប្រធាតុមិនទាន់អនុញ្ញាតទេដោយសារដីនេះមានទំនាស់។

ប្រភពប្រជាពលរដ្ឋបានបង្ហាបប្រាប់ថាឃើញរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាលចុះមកញឹកញាប់ដែរ តែមិនដឹងថាគម្រោងដីឡូតិ៍អភិវឌ្ឍន៍តំបន់កំសាន្តជើងភ្នំមានការអនុញ្ញាតដែរឬទេ?

ចំណែកលោក ម៉ុន សុខជា ដែលយកដីសហគមន៍ព្រៃឈើភ្នំប្រធាតុលក់នោះមានទីលំនៅបច្ចុប្បន្ន ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មិនអាចសុំការបំភ្លឺបានទេដោយសារគ្មានលេខទូរសព្ទ។

នៅវេលាម៉ោង ១២:៣៦នាទីល្ងាចថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក មេឃុំពាមបានបញ្ជាក់ឲ្យអង្គភាពសារព័ត៌មានយើងតាមទូរសព្ទឱ្យដឹងថាដីសហគមន៍ព្រៃឈើចំនួន ១៧ ហត្ថាក្រៅពីនោះគឺដីប្រជាពលរដ្ឋ ឈ្មោះម៉ុនសុខជា មេឈ្មួញជើងខ្លាំងហ៊ានរៀបចំដីសហគមន៍លក់ឲ្យទៅក្រុមហ៊ុនគម្រោងដីឡូតិ៍អភិវឌ្ឍន៍តំបន់កំសាន្តជើងភ្នំព្រះធាតុ។

គួរបញ្ជាក់ផងដែលថាតាមច្បាប់សហគមន៍ព្រៃឈើមានតួនាទីថែទាំឲ្យគង់វង្សមិនមានសិទ្ធិយកដីទៅលក់បានឡើយ គឺជាកន្លែងជម្រកសត្វព្រៃដែលរស់នៅនិងថែរក្សាធនធានធម្មជាតិបើបុគ្គលណាម្នាក់ហ៊ានយកដីសហគមន៍ព្រៃឈើនេះទៅលក់ឱ្យអ្នកដទៃគឺអ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់ ហេតុអ្វីបានជាបុគ្គលឈ្មោះម៉ុន សុខជា នេះមានសិទ្ធិនិងអំណាចអី្វ បានជាហ៊ានយកដីសហគមន៍ទៅលក់ឱ្យក្រុមហ៊ុន ដីឡូតិ៍ទៅវិញ។

នៅវេលាម៉ោង 8:00ព្រឹកថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់តាមតេឡេក្រាមឲ្យដឹងថា គាត់បានធ្វើរបាយការណ៍ដាក់ពាក្យបណ្ដឹងទៅតុលាការរួចហើយដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋស្នើសុំឲ្យ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  ដែលជាគណៈនៃគណៈអភិបាលខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទ មេតាជួយចអធិការកិច្ច និងទប់ស្កាត់ផងទាន៕