ដាវ លីឌុក គ្រាន់តែជាន់ទឹកដីព្រះរាជាណាចក្រកម្ពុជាភ្លាម បានស្រែកថា តើ​​ ព្រំ សំណាងនៅឯណា ?

3261

ភ្នំពេញ៖កីឡាករ ដាវ លីឌុក ជាស្ដេចប្រដាល់ ភូមា បានស្រែកថាតើព្រំ សំណាងនៅឯណា បន្ទាប់ រូបខ្លួនបានជាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន កាលពីយប់ថ្ងៃទី០១ ខែវិច្ឆការ ឆ្នាំ២០២៣ ស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ ។


ការមកដល់កម្ពុជារបស់ស្ដេចប្រដាល់ មីយ៉ាន់ម៉ា នេះគឺដើម្បីត្រៀមប្រកួត ជាប្រវត្តិសាស្រ្តជាមួយអ្នកលេងគុនខ្មែរ ព្រំ សំណាង នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ វេលាម៉ោង៧៖០០នាទីយប់ ស្តិតនៅនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ។
ជាមួយគ្នានេះ តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ ដាវ លីឌុក បានអោយដឹងថា រូបលោកពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់លោកនៅថ្ងៃស្អែកជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ ព្រំ សំណាង និងរូបលោក ដោយសន្យាថានឹងបង្ហាញផ្ទាំងទស្សសនីយភាពដ៏អស្ចារ្យដល់ពិភពលោក ៕