ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញើសារលិខិតជូនពរសម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

19

យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រសួងព្រះបរមរាជវាំង ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត៕