លោក ចេង មុនីរ៉ា បានពាំនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៧៤គ្រួសារ នៅសង្កាត់ក្បាលកោះ

10

ភ្នំពេញ ៖ អំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ដែលដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ ចែកជូនប្រជាពលរដ្ឋចំនួន៧៣គ្រួសារ រស់នៅក្នុងសហគមន៍វាលស្បូវ មានទីតាំងនៅក្នុងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។

សកម្មភាពមនុស្សធម៌នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះ ដឹកនាំដោយលោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌ រួមជាមួយក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌជាច្រើននាក់ទៀត។

លោកអភិបាលខណ្ឌ បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព កូនចៅរបស់ខ្លួននៅក្នុងគ្រួសារ ហាមកូនចៅចុះលេងទឹក ជាពិសេសត្រូវប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសគ្រប់ប្រភេទ។ ថ្វីដ្បិតតែអំណោយទាំងនេះតិចតួចក្ដី តែវាបានសម្រាលការលំបាករបស់បងប្អូនមួយរយៈពេលដែរ ហើយនេះជាទឹកចិត្តដ៏ប្រពៃរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរខ្ពស់ពីការរស់នៅរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ អ្វីនោះឡើយ។
អំណោយដែលយកមកចែកជូននៅពេលនេះក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម និងថវិកាមួយចំនួន៕