ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក ង ឆ្នាំ២០២៣ ខេត្តព្រៃវែង នៅថ្ងៃទី 29 ខែតុលា.ឆ្នាំ 2023នេះ។
ក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមសម្តែងនូវគារវកិច្ចគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ នាឱកាសពេលនេះ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តមឧត្តមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្រដល់រដ្ឋបាលខេត្តព្រៃវែង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងដែលញាំងបរិយាកាសអធិកអធម និងសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមសម្ដែងនូវក្ដីរីករាយដែលបានរៀបចំការប្រណាំងទូក និងទទួលបានការគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន មកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។