ភ្នំពេញ ៖ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រាល់ការសាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្ទុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចដែលអាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាតម្លាត សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ ។
ជាក់ស្ដែងយោងតាមលិខិតលេខ៥១៣ ដនស/អរប/នីក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ ស្តីពីការហាមឃាត់ការសាងសង់ឬរុះរេីសំណង់ដែលមិនទាន់បានទទួលលិខិតអនុញ្ញាត។
ក្រសួងដែនដី បានគូសបញ្ជាក់ថា៖ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសាងសង់ និងដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុន ឬក្រុមជាងដូចជា ការកសាងសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខា និងឧបករណ៍ផ្សេងៗ ការផ្តន្ទាទោសពិន៍យជាប្រាក់ ការផ្តន្ទាដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុន ឬក្រុមជាងការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសជាសាធារណៈ។
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានដូចខាងក្រោម៖