កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ចាប់ខ្លួនបុរសវៀតណាម ចំនួន២នាក់ ករណីកាប់ដើមឈើព្រៃលិចទឹក នៅតំបន់អភិរក្សក្នងបឹងទន្លេសាប

31

ខេត្តកំពង់ឆ្នាំង៖ជនជាតិវៀតណាមចំនួន២នាក់ត្រូវបានមន្ត្រីចាប់ខ្លួនពាក់ព័ន្ធករណីកាប់ដើមឈើព្រៃលិចទឹកនៅតំបន់អភិរក្ស ក្នងបឹងទន្លេសាបយកធ្វើសម្រាស់ចាប់ត្រី។


ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ៨យប់ថ្ងៃទី ២៤ ខែតុលា នៅចំណុចព្រែកថ្លាន់ ចំណុចព្រែកអភិរក្សពូជត្រី ស្ថិតក្នុងភូមិដំណាក់រាជ្យឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌។
នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង លោក តាត សីហាក់ បានឲ្យដឹងថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីក្រុមប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផល របស់លោកក៏ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជាជនជាតិវៀតណាម ដែលបានប្រព្រឹត្តបទចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។
លោក តាត សីហាក់ បានបន្តថាជនសង្ស័យ
ទាំង២នា ក់មានឈ្មោះ ១-ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ឆ្នាំ, និង ២-ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ, ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ប៉ុន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំចំណុចព្រែកគូរ។
តាមមន្ត្រីជំនាញ វត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន ធំៗចំនួន១៥ដើម ដែលជនល្មើសបានកាប់ ក្នុងតំបន់អភិ រក្ស ចង បណ្ដែតជាមួយនឹងពីដុងជ័រចំណុះ ៣០លីត្រជាច្រើនពីដុង អូសជាមួយកាណូត ដើម្បីយកទៅធ្វើជាសម្រាស់សម្រាប់ ដាក់ឲ្យត្រី កុំដែលខុសពីច្បាប់ស្ដីពីជលផល នឹងងជាការបំផ្លាញព្រៃឈើលិចទឹកយ៉ាងធ្ងន់ធ្ងរ។
បើតាមនាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងទៀតថា: ជនល្មើសទាំង២នាក់ខាងលើនេះ ត្រូវបានចោទតាមមាត្រាលេខ៩៨ ចំណុច១ នៃច្បាប់ស្ដីពីជលផល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះសំណុំរឿ ងនិងជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃ២៦ខែតុលាម្សិលមិញ៕