ព្រៃវែង ស្រុកពាមជរ បុរសម្នាក់ឃើញអ្នកជិតខាងសាច់ខ្ចី ស មានគំនិតប៉ុនប៉ងរំលោភ តែមិនបានសម្រេច ត្រូវនារីរងគ្រោះ រើបំរះរួច និងស្គាល់មុខ។ កើតហេតុកាលពីវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២២ នៅចំណុចផ្ទះ ឈ្មោះ វ៉ាត់ សម្បត្តិ ភេទស្រី អាយុ ៣០ ឆ្នាំ ស្ថិតក្នុងភូមិ ឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ – តាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ព្រហ្ម សន្ធ ស្នងការខេត្ត បានបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញសហការជាមួយ កម្លាំង អធិការដ្ឋានចុះស្រាវជ្រាវឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនមុខសញ្ញាម្នាក់:មាន – ឈ្មោះ បាន សារឿន ហៅ ង៉ូយ ភេទប្រុស អាយុ ៤២ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរខេត្តព្រៃវែង ។ ជនសង្ស័យ បានឡើងលើផ្ទះ ចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះខាងលើគោលបំណងរំលោភ តែត្រូវបានជនរងគ្រោះស្គាល់មុខហើយ ស្រែកអោយគេជួយជនសង្ស័យ ក៏យកកូនកាំបិតចាក់លើជនរងគ្រោះធ្វើអោយរបួស ចំនួន ៤ កន្លែង: – ពោះ ១ កន្លែង – គ្លៀកឆ្វេង ១ កន្លែង – លើ សន្លាក់ដៃ ២ កន្លែង ។ រួចហើយដណ្ដើមយកទូរស័ព្ទដៃ ម៉ាក huawei 11 bro ពីជនរងគ្រោះយកទៅលាក់ទុកនៅពំនូកចំបើង ហើយជនសង្ស័យបានបានសារថា ខ្លួនពិតជាបានប្រព្រឹត្តមែន តែគោបំណងរំលោភសេពសន្ថវះ ខ្លួនមិនបានយកលុយ ទេទូរសព្ទគ្រាន់តែយកសិន ។ – បច្ចុប្បន្ន:ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធី ។