ភ្នំពេញ ៖ សមត្ថកិច្ចឃា..តខ្លួនឪពុកចិត្ត.តិរ.ច្ឆា..នស.ម្លា..ប់.កូនប្រុសអាយុ២ឆ្នាំម្នាក់ រួចយកស.ពទុកលើ ដំបូលលើបន្ទប់ទឹកក្រោយពីរ.ត់គេ.ចខ្លួនបាន៣ថ្ងៃ។
ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៤នឹង៣០ នាទីល្ងាច ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ សិ្ថតនៅបន្ទប់ជួលគ្មានលេខ តាមបណ្ដោយផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
កុមារារងគ្រោះឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ 2ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ភួង ភី ភេទប្រុស អាយុ 36ឆ្នាំ ត្រូវជាឪពុកមានស្រុកកំណើតខេត្តកំពុងចាម កំរិតវប្បធម៌ថ្នាក់ទី1 មុខរបររើសអេតចាយ ស្នាក់នៅទីតាំងកើតហេតុខាង។
ប្រភពពីម្ដាយមីងបានឲ្យដឹងថាខ្លួនបានបាត់ក្មួយតាំងពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ វេលាម៉ោង៦នឹង៣០នាទី ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី1 ដើម្បីជួយស្វែងរកនិងបានដើររកជាមួយឪពុកបង្កើតថែមទៀតផងតែរកមិនឃើញ រហូតមកដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ ដោយមានការសង្ស័យថាក្មួយប្រុសរបស់ខ្លួន នៅក្នុងបន្ទប់របស់ឪពុក ទើបម្ដាយមីងក៏បានបើកទ្វារបន្ទប់របស់ជនសង្ស័យចូលមើលទើបឃើញសពនៅលើកុងប្លាកេនៅលើបន្ទប់ទឹកតែម្ដង បានស្រែកឆោឡោនឹងរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ។
ដោយឡែកយោងតាមចម្លើយសារភាពរបស់ជនដៃដល់ត្រូវជាឪពុកបានឲ្យដឹងថានៅមួយរយៈពេលចុងក្រោយរូបគេតែងតែមានភាពរកាំរកូតជាមួយម្ដាយក្មេក និង ជាមួយប្រពន្ធ ដោយម្ដាយក្មេកតែងតែប្រាប់ឲ្យប្រពន្ធលែងលះខ្លួន ដោយថាខ្លួនជាមនុស្សមិនបានការ ហើយតែងតែតិះដៀលរូបខ្លួនថែមទៀតផង ហើយប្រពន្ធចេះតែសុំលែងលះគ្នាជាញឹកញយដែលធ្វើឲ្យខ្លួនមិនសប្បាយចិត្តនិងមានការគុំគួន។ រហូតដល់ថ្ងៃទី ២១ខែតុលាឆ្នាំ២០២៣វេលាម៉ោងប្រហែលជា ៤នឹង៣០នាទីល្ងាច ពេលឃើញកូនប្រុសរបស់ខ្លួនដើរមកលេងនៅបន្ទប់របស់ម្ដាយមីងឈ្មោះ ស៊ឹម បុប្ផា ត្រូវជាប្អូនថ្លៃ ខ្លួនក៏ចាប់បីកូនចូលក្នុងបន្ទប់របស់ខ្លួន ដោយពុំមានអ្នកណាដឹងឡើយ ហើយក៏បានធ្វើសកម្មភាពបោះកូនប្រុសឡើងទៅលើ ហើយក៏ទៅត្រូវហ្នឹងពិដានរួចធ្លាក់ចុះមកក្រោម បាត់មាត់បាត់កពុំមានកំរើក ដេកស្ដូកស្ដឹង ពេលឃើញដូច្នោះ ខ្លួនក៏បានបោះកូនខ្លួនទៅលើដំបូលបន្ទប់ទឹក ដើម្បីលាក់ទុក ហើយខ្លួនធ្វើជាមិនដឹងរឿងអ្វីទាំងអស់ និងបានដើររើសអេតចាយនិងទិញអេតចាយជាធម្មតានិងមិនបានចូលបន្ទប់ស្នាក់នៅទេបន្ទាប់ពីធ្វើសកម្មភាពរួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបើកការស្រាវជ្រាវតាមរកជនសង្ស័យខាងក៏ប្រទះឃើញនៅម្ដុំចំនុចផ្លូវឌឿងហែម ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ហើយបានឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដើម្បីសួរនាំនិងបន្តនិតិវិធីតាមផ្លូវច្បាប់ ៕