ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និង បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ យោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគ.ម៣៧-៥៤ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្រុកចុះទៅរកសភាពប្រក្រតីឡើងវិញ ដែលជាសញ្ញាវិជ្ជមាន នឹងអាចអនុញ្ញាត ឱ្យធ្វើចរាចរណ៍ឆ្លងកាត់ឡើងវិញបាន។ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យធ្វើ ចរាចរណ៍រថយន្តគ្រប់ប្រភេទជាប្រក្រតីឡើងវិញលើកំណាត់ ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះតទៅ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមថ្លែងអំណរអរគុណចំពោះការចូលរួមរបស់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងបុព្វហេតុដើម្បីរួមគ្នាថែរក្សារការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕